បើទោះបីជាមិនមានអ្នកស្លាប់ ក៏គួឲ្យព្រួយបារម្ភណាស់ ក្រសួងសុខាភិបាលកម្ពុជាប្រកាសពីការរកឃេីញអ្នកជំងឺកូវីដ-១៩​ សរុបចំនួន​ ៥១២នាក់​ ឆ្លងសហគមន៌​​ ​​៤៩៦នាក់ នាំចូល​ ១៦នាក់

គិតត្រឹមថ្ងៃទី១៤ ខែកុម្ភៈ​​ ឆ្នាំ២០២២​ ក្រសួងសុខាភិបាលកម្ពុជាប្រកាសពីការរកឃេីញអ្នកជំងឺកូវីដ-១៩​ សរុបចំនួន​ ៥១២នាក់​ ឆ្លងសហគមន៌​​ ​​៤៩៦នាក់ នាំចូល​ ១៦នាក់ និងមានជាសះស្បេីយ​ ១៥៦នាក់ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ១២៣៩៥៥នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន​ ១១៨៩៦០នាក់​​​​​​​​​​​​​​​​​ និងមិនមានអ្នកស្លាប់ថ្មីទេថ្ងៃនេះ​ សរុបអ្នកស្លាប់គន្លងមក ៣០១៥នាក់ ។
សូមបន្តអនុវត្តន៌​:​ ៣កុំ​ ៣ការពារ​ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ ២៨២៤៤៥៧ ស្មេីនឹង​ ១៦៧១២៧ ក្នុង១លាននាក់​ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ។
អត្ថបទដែលជាប់ទាក់ទង