ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសម្ភោធមជ្ឈមណ្ឌលពិសោធន៍ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(TECNO)
ភ្នំពេញ៖ ពិធីបើកសម្ភោធមជ្ឈមណ្ឌលពិសោធន៍ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា(Science & Technology Experiments Center) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ជាជំនួយឧបត្ថម្ភរបស់ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី អគ្គនាយកនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ។
មជ្ឈមណ្ឌលពិសោធន៍ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នេះបានបំពាក់នូវសម្ភារពិសោធន៍ដ៏ទំនើបៗ ដែលផ្តោតជាសំខាន់លើមូលដ្ឋានគ្រឹះនៃរូបវិទ្យា និងប្រព័ន្ធមេកានិច រួមមាន៦៧មុខ៖ Aerial Imaging, Automatic Gearbox, Automibile Clutch, Automibile Differential, Automobie Wiper, Balance Test, Car Window, Color separation mechanism, Constant Valocity Universal Joint, Coriolis Force, Multi-link lifting mechanism, Rotaing Metal Egg ដែលនឹងបើកស្វាគមន៍កូនខ្មែរទាំងអស់ ដូចជាសិស្ស និងនិសិ្សតមកពីគ្រប់សាលារៀន និងគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ដើមី្បធ្វើពិសោធន៍និងអនុវត្តជាក់ស្តែង បន្ទាប់ពីបានសិក្សាទ្រឹស្តីនៅក្នុងថ្នាក់រៀនរួចមក។
១៨ កុម្ភៈ ២០២២ | វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា