គាំទ្រក្មួយ ឡេង ណូរ៉ា កុំគិតពីអតីតកាល ពណ៌សំបុរ ក្មួយប្រឹងដើម្បីពាក្យថា “កម្ពុជាអាចធ្វើបាន”

ភ្នំពេញ៖ ឡេង ណូរ៉ា បាត់បង់ឪពុកជនជាតិហ្គាណា តាំងពីគេអាយុ៦ឆ្នាំ យុវជនរូបនេះ ស្ថិតក្នុងបន្ទុកគ្រួសារដែលមានកូន៤នាក់ មុនពេលម្តាយយកទៅដាក់នៅមណ្ឌលកុមារកំព្រាមួយនាសង្កាត់ភ្នំពេញថ្មី។
នៅអង្គការនោះ ណូរ៉ា ទទួលបានការមេីលថែ រៀនសូត្រ និងផ្តេីមលេងបាល់ទាត់រហូតវិវត្តខ្លួនមកជាប់ក្រុមយុវជន U15 វិសាខា នាឆ្នាំ 2019។ ណូរ៉ា ឈ្នះពានមួយចំនួននៅទីនោះដូចជា ពានជេីងឯកវិទ្យាល័យ Soccer League ជេីងឯកយុវជន FFC, KMH CUP U18 មុនផ្ទេរទៅព្រៃវែង នៅឆ្នាំ២០២១ និងទេីបត្រឡប់មកក្រុមធំវិសាខាវិញនៅឆ្នាំ២០២២នេះ។
ក្នុងក្រុមជម្រេីសជាតិ គេជាប់តាំងពីឈុត U15, U23 និងក្លាយជាកីឡាករក្មេងជាងគេបង្ហាញខ្លួនអោយក្រុមធំក្នុងជំនួបតទល់អ៊ីរ៉ាក់ ប្រចាំវគ្គជម្រុះវ៉េីលខាប់។
បច្ចុប្បន្នគេមានវ័យ 17 ឆ្នាំក្មេងជាងគេទី២ក្នុងក្រុម U23 បន្ទាប់ពី ស៊ិន សុវណ្ណមករា ៕ អរគុណសន្តិភាព (Credit by Kim Vuthy)



