ការប្រគំតន្រ្តី​តាម​ភ្លើង​ស្តុប​កម្រើកឡើងវិញនៅតំបន់ជាយក្រុងជ្រកក្រោមស្លាកមនុស្ស​ធម៌​ តែ​តាម​ពិត​ប្រមូល​ថវិកា​ចែក​គ្នា​

រាជធានីភ្នំពេញ​៖​ មន្ត្រីជំនាញបានអះអាងថា ការប្រគំុតន្រ្តីជាក្រុមនៅតាមភ្លើង

ស្តុបភាគច្រើននៅតំបន់ជាយ ក្រុងកំពុងមានការកម្រើកឡើងវិញច្រើន ដោយអ្នកទាំង នោះបានប្រើប្រាស់បដាអះអាងថា ជាការប្រគំតន្ត្រីដើម្បីស្វែងរកថវិកាដោយជ្រកក្រោមស្លាកមនុស្សធម៌ថាប្រមូលថវិកាយកទៅជួយខាងមន្ទីរពេទ្យឬជួយស្ថាប័នណានោះ តែតាមពិតយកលុយប្រមូលបានចែកគ្នាប៉ុណ្ណោះ។

លោកស្រី មុំ ចាន់ដានីប្រធានមន្ទីរសង្គមកិច្ចនិងយុវនីតិសម្បទារាជធានីភ្នំពេញបានឱ្យដឹងថា​ ការប្រគំុតន្រ្តីជាក្រុមនៅតាមភ្លើងស្តុបដើម្បីស្វែងរកថវិកាជ្រកក្រោមស្លាកមនុស្សធម៌នៅរាជធានីភ្នំពេញមានប្រមាណ២០ក្រុមដែលភាគច្រើនប្រគុំតន្ត្រីនៅតាមបណ្ដាខណ្ឌនៅជាយៗក្រុងគឺច្រើនជាងគេដូចជានៅខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌទួលគោក និងឫស្សីកែវ។ លោកស្រីបន្តថា«ការប្រគំុតន្រ្តីនេះ គ្រាន់តែយករូបភាពមនុស្សធម៌បែប នេះ ប៉ុន្តែតាមពិតប្រមូលថវិកាចែកគ្នាប៉ុណ្ណោះ»។លោកស្រីមុំចាន់ដានីបានឱ្យដឹងទៀតថាមន្ទីរសង្គមកិច្ចមានផែនការបន្តទៀតដើម្បីចុះអប់រំនិងសុំពិនិត្យមើលថា ពួកគាត់មានលិខិតអនុញ្ញាតមកពីណា?ហើយយកថវិកាទៅជួយកន្លែងណា?ការប្រគំុតន្រ្តីតាមភ្លើងស្តុបឬតាមដងផ្លូវបែបនេះធ្វើឱ្យប៉ះពាល់ខ្លាំងដល់បញ្ហាកូវីដ១៩ប៉ះពាល់ដល់បញ្ហាសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈដែលបង្កឱ្យមានការកកស្ទះចរាចរណ៍ព្រោះបើមានអ្នកចុះដាក់លុយគឺស្ទះគាំងចរាចរណ៍មួយជួរតែម្តង។

លោកស្រីប្រធានមន្ទីរបន្តថា«យើងមិនកំណាញ់ទេប៉ុន្តែអត់មានតុល្យភាពក្នុងការ គ្រប់គ្រងថវិកាដែលថវិកាទាំងនោះបានត្រឹមតែចែកគ្នាប៉ុណ្ណោះតែបើយើងមើលមួយភ្លែតហាក់ដូចជាការងារមនុស្សធម៌តែតាមពិតប្រមូលថវិកាចែកគ្នាសោះ»។ លោកស្រីមុំចាន់ដានីប្រធាន មន្ទីរសង្គមកិច្ចបានបញ្ជាក់ថាការងារនេះគឺជារឿងចាស់ដែលខាងមន្ទីរធា្លប់បានចុះណែនាំកន្លងមកប៉ុន្តែបច្ចុប្បន្ននេះមានការកម្រើកឡើងវិញខ្លាំងនៃការប្រគំតន្ត្រីតាមភ្លើង ស្តុបជាពិសេសនៅតំបន់ជាយ ក្រុងហើយជាពិសេសនៅក្នុងបរិបទកូវីដ-១៩ពិសេសក្រោយការវាយលុករបស់វីរុសបំប្លែងថ្មី«អូមីក្រុង»ចូលក្នុងសហគមន៍យើងដែលរាជរដ្ឋា ភិបាលក៏ដូចរដ្ឋបាលរាជធានីភ្នំពេញ លោកបាននិងកំពុងខិតខំក្នុងការទប់ស្កាត់ការឆ្លងនិងការរីករាលដាលព្រោះតែដើម្បីសេចក្តីសុខរបស់យើងទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង