សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសសម្រេចដាក់ខ្លួនធ្វើចត្តាឡីស័កមួយរយ:ពេលខ្លីសិន
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសសម្រេចដាក់ខ្លួនធ្វើចត្តាឡីស័កមួយរយ:ពេលខ្លីសិន តែ សម្តេចនៅតែបន្តធ្វើការតាមទម្លាប់ដូចដែលសម្តេចបានធ្វើកាលពីធ្វើចត្តាឡីស័ក ដូច៣លើកមុនៗនោះដែរ ៖
បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ដោយសារខ្ញុំបានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ.១៩។
ដើម្បីធានាកុំឱ្យមានការឆ្លងបន្តដែលអាចចេញពីខ្លួនខ្ញុំក្នុងពេលកំពុងមានការសង្ស័យ ខ្ញុំសម្រេចដាក់ខ្លួនធ្វើចត្តាឡីស័កមួយរយ:ពេលខ្លីសិន។
ខ្ញុំនឹងរស់នៅដាច់ដោយឡែកតែខ្ញុំនៅតែបន្តធ្វើការតាមទម្លាប់ដូចដែលខ្ញុំបានធ្វើកាលពីធ្វើចត្តាឡីស័ក៣លើកមុនៗនោះដែរ។
ខ្ញុំមិនទាន់លុបចោលកម្មវិធីសម្រាប់សប្តាហ៍ក្រោយនៅឡើយទេ។ខ្ញុំនឹងបន្តធ្វើតេស្តដើម្បីបញ្ជាក់ពីលទ្ធផលវិជ្ជមានឬអវិជ្ជមានកូវីដ.១៩ដើម្បីបញ្ចប់ការធ្វើចត្តាឡីស័កសម្រាប់រូបខ្ញុំដែលខ្ញុំនឹងជូនព័ត៌មានតាមក្រោយ៕