ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ “ប្រទេសទាំងឡាយដែលតែងប្រដៅខ្មែររឿងសិទ្ធិបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន បែរជានាំគ្នាបិទសារព័ត៌មានរបស់រុស្ស៊ី និងសារព័ត៌មានដែលមាននិន្នការគាំទ្ររុស្ស៊ី
ភ្នំពេញ៖ បេីតាមការបញ្ជាក់ពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បានថ្លែងសារនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ នៅព្រឹកថ្ងៃចន្ទទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះយ៉ាងដូច្នេះថា៖ ប្រទេសទាំងឡាយដែលតែងប្រដៅខ្មែររឿងសិទ្ធិបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន បែរជានាំគ្នាបិទសារព័ត៌មានរបស់រុស្ស៊ី និងសារព័ត៌មានដែលមាននិន្នការគាំទ្ររុស្ស៊ី ក្នុងពេលមានជម្លោះប្រដាប់អាវុធជាមួយអ៊ុយក្រែន។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា៖ “យើងតែងកត់ទុកទង្វើរបស់គេសិនចុះ ចាំមើលបន្តិចទៀត គាត់មកដាក់គូទប៉ុកអង្គុយប្រដៅយើងរឿហហ្នឹងដដែល! សរសើរពួកគាត់ស្បែកមុខគ្រាន់បើមែនទែន!”។
ជាមួយគ្នានោះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានបង្ហាញរូបភាពមួយចំនួន នៃពលរដ្ឋអ៊ុយក្រែនជាង ៣៧ម៉ឺននាក់ដែលរត់ភៀសខ្លួនពីសង្គ្រាមផងដែរ៕ អរគុណសន្តិភាព