សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ បានជួបពិភាក្សាការងារជាមួយឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ បានជួបពិភាក្សាការងារជាមួយឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២នេះ កិច្ចជំនួបពិភាក្សារវាងភាគីទាំងពីរ គឺបានទទួលលទ្ធផលជាផ្លែផ្កា។
សម្តេចពិជ័យសេនា ទៀ បាញ់ បានមាន ប្រសាសន៍ថា នៅក្នុងជំនួប ពិភាក្សា ភាគីទាំងពីរបានគាំទ្រគ្នាទៅវិញទៅមកក្នុងពេលប្រទេសកម្ពុជា បានធ្វើជាប្រធានប្តូរវេនអាស៊ាន ស្របពេលបារាំង ធ្វើជាប្រធានសហភាពអឺរ៉ុប និងបានផ្លាស់ប្តូរទស្សនគ្នាទៅវិញទៅមកជុំវិញកិច្ចការសន្តិសុខ សន្តិភាព និងវិបុលភាពនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងការលើកកម្ពស់ការតភ្ជាប់រវាងតំបន់ “អាស៊ាន-អ៊ឺរ៉ុប” និង “អាស៊ី-អ៊ឺរ៉ុប”៕ អរគុណសន្តិភាព