រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យ និងអនុម័តលទ្ធផលសកម្មភាពរបស់រដ្ឋបាលខេត្ត និងលើកទិសដៅអនុវត្តបន្ត

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង បានដំណើរការកិច្ចប្រជុំសាមញ្ញលើកទី៣៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងក្រោមអធិបតីភាពឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អម សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងលោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត សមាជិកក្រុមប្រឹក្សាក្រុង ស្រុក តាមរយ:វីដេអូ Zoom។
កិច្ចប្រជុំក្រុមប្រឹក្សា បានពិនិត្យ និងអនុម័តខ្លឹមសាររបៀបវារ: ដូចខាងក្រោម:
១.សេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត
២.សេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២២ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្តរបស់រដ្ធបាលខេត្តកំពង់ឆ្នាំង។
បន្ថែមពីនោះ កិច្ចប្រជុំសាមញ្ញលើកទី៣៣ របស់ក្រុមប្រឹក្សាខេត្ត ក៏មានសេចក្តីរាយការណ៍សង្ខេបដោយគណៈកម្មាធិការនានា ក្នុងក្រុមប្រឹក្សាខេត្ត និងអំពីបញ្ហាផ្សេងៗ ទៀត៕
អត្ថបទដែលជាប់ទាក់ទង