ឯកឧត្ដម ទ្រី មេង រដ្ឋលេខាធិការតំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញទៅត្រួតពិនិត្យ វាយតម្លៃផ្លូវក្រាលក្រួសក្រហម ១ខ្សែ សាងសង់លូដោះទឹកគ្រប់ប្រភេទចំនួន ៤កន្លែង
ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ឯកឧត្ដម ទ្រី មេង រដ្ឋលេខាធិការតំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញទៅត្រួតពិនិត្យ វាយតម្លៃផ្លូវក្រាលក្រួសក្រហម ចំនួន០១ខ្សែ ប្រវែង ១៤ ១០០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០,២ម៉ែត្រ សាងសង់លូដោះទឹកគ្រប់ប្រភេទចំនួន ៤កន្លែង តភ្ជាប់ពីភូមិលំទងថ្មី ទៅភូមិអូរសុភី ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
ជាលទ្ធផលគណៈកម្មការអន្តរក្រសួងបានសម្រេចឯកភាពទទួលយកដោយបញ្ចប់រយៈពេលធានាសុពលភាពជាស្ថាបពរ៕ អរគុណសន្តិភាព