ពលកប្រមាណ ៧៣នាក់មកពីប្រទេសថៃ ចូលមកស្រុកខ្មែរវិញតាមច្រករបៀង២ ត្រូវកងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ ឃាត់ខ្លួន និងឲ្យធ្វើទេស្តរហ័សរកមេរោគកូវីដ.១៩
ខេត្តបន្ទាយមានជ័យ៖ ពលករក្នុងមានប្រុស ស្រី ក្មេង យ៉ាងហោចណាស់ ៧៣នាក់ ឆ្លងដែនពីប្រទេសថៃ ចូលមកស្រុកកម្ពុជាវិញតាមច្រករ បៀង២ ត្រូវកងកំលាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ ម៉ាឡៃ ឃាត់ខ្លួនយកមកធ្វើសំណាកទេស្តរហ័សឃើញអវិជ្ជមានទាំងអស់។
នគរបាលស្រុកម៉ាឡៃបានប្រាប់អ្នកយកព៍ត័មានយើងឲ្យដឹងថា ច្រកទី១នៅវេលាម៉ោង ១០:១៥នាទីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ មានពលករចំនួន ១០នាក់ ក្នុងនោះមានស្រី ៦នាក់ កុមារម្នាក់ វិលត្រឡប់ពីប្រទេសថៃ តាមភូមិសាស្ត្រប៉ុស្តិ៍សង្កែ ចំណុចកំពង់បងសល់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ពួកគាត់មានទីលំនៅក្នុងខេត្តចំនួន២ គឺ ខេត្តបាត់ដំបង ៧នាក់ ខេត្តព្រៃវែង ៣នាក់។
ច្រកទី២នៅវេលាម៉ោង ៩:១០នាទី ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍ស្ពានម៉ាឡៃ ដឹកនាំដោយលោកអនុសេនីយ៍ឯក ឡុក ស៊ីវហ្វុង នាយរងប៉ុស្តិ៍ សហការជាមួយកម្លាំងយោធាឃាត់ខ្លួនបានពលករចំនួន ៦៣នាក់ ក្នុងនោះមានស្រី ២០នាក់ កុមារ ៩នាក់ បានវិលត្រឡប់មកពីប្រទេសថៃ តាមភូមិសាស្រ្តប៉ុស្តិ៍ចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ពួកគាត់មានទីលំនៅក្នុង ៨ខេត្ដ មានខេត្តបន្ទាយមានជ័យ ១៤នាក់ ខេត្តបាត់ដំបង ៥នាក់ ខេត្តសៀមរាប ១៧នាក់ ខេត្តកំពង់ធំ ៤នាក់ ខេត្តពោធិ៍សាត់ ១១នាក់ ខេត្តតាកែវម្នាក់ ខេត្តត្បូងឃ្មុំ ២នាក់ ខេត្តព្រៃវែង ៩នាក់ សរុបទាំងអស់មានចំនួនប្រមាណ ៧៣នាក់។
មេកងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ម៉ាឡៃ បានប្រាប់ឲ្យដឹងបន្តទៀតថា ពលករទាំង ៧៣នាក់នោះ កំលាំងនគរបាលការពារព្រំដែនគោកលេខ៨១៥ម៉ាឡៃ បានធ្វើការណែនាំស្ដីពីការឆ្លងរាលដាលរបស់ Virus Covid-19រួច កម្លាំងប៉ុស្ដិ៍ចំបក់ដឹកនាំដោយលោកវរសេនីយ៍ត្រី ប៊ុន គុន នាយប៉ុស្តិ៍ សហការជាមួយគ្រូពេទ្យមន្ទីរពេទ្យបង្អែកម៉ាឡៃសន្ដិភាព កម្លាំងផ្នែកសឹករងស្រុកម៉ាឡៃ និងកម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំបឹងបេង បានប្រគល់ពួកគាត់ជូនក្រុមគ្រូពេទ្យ ដើម្បីយកសំណាកធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ជាលទ្ធផល អវិជ្ជមានទាំង ៧៣នាក់ ។
ពលករទាំង ៧៣នាក់បានធ្វើកិច្ចសន្យាជាអក្សរ ដោយបញ្ឍប់ការលួចធ្វើដំណើរវិលទៅប្រទេសថៃដោយគ្មានការអនុញ្ញាត្តិ ហើយឲ្យវិលទៅគេហដ្ឋានវិញរៀងៗខ្លួនផងដែរ៕ អរគុណសន្តិភាព