មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំស្តីពីការកំណត់និងបែងចែកតំបន់គ្រប់គ្រងនៅដែនជម្រកសត្វព្រៃភ្នំណាំលៀរ
ខេត្តមណ្ឌលគិរី៖ ព្រឹកថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំស្តីពីការកំណត់និងបែងចែកតំបន់គ្រប់គ្រងនៅដែនជម្រកសត្វព្រៃភ្នំណាំលៀរ ភូមិសាស្រ្តខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព ឯកឧត្តម មាស សុផល រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ឈឹម កាន អភិបាលរងខេត្ត ព្រមទាំងមានការចូលរួមពី លោក អនុប្រធានមន្ទីរ លោក អភិបាលស្រុក នាយកដែន នឹងមន្ត្រីឧទ្យានុរក្សផងដែរ៕ អរគុណសន្តិភាព