នៅឯណា ទឹកធ្លាក់អូរឆាំឆា ឬ អូរខ្មែរក្រហម
ខេត្តកំពង់ស្ពឺ៖ ទឹកធ្លាក់អូរឆាំឆា ឬអូរខ្មែរក្រហម ស្ថិតនៅខាងលិចជើងភ្នំខ្នងក្រពើ ភូមិតាំងបំពង់ (តំបន់រលាក់កងជើង) ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមានទេសភាពព្រៃភ្នំខៀវស្រងាត់ លាយឡំនឹងផ្កាព្រៃចម្រុះពណ៌ដ៏គួរឱ្យទាក់ទាញ ជាពិសេសមានទឹកធ្លាក់តាមជម្រាលភ្នំមិនចេះរីងស្ងួតគ្រប់រដូរប្រាំង និងវស្សាដែលអំណោយផលសម្រាប់អ្នកទេសចរណ៍ងូតទឹកលេងកម្សាន្តមិនចេះជិនណាយ ៕ Credit: Dee-Adventure