សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ប្រសិនបើជម្លោះរវាងអ៊ុយក្រែន-រុស្ស៊ី នៅតែបន្តអូសបន្លាយទៅមុខទៀត អាចនឹង ជះឥទ្ធិពលអវិជ្ជមានលើកំណើនសេដ្ឋកិច្ចសកល និងសេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ប្រសិនបើជម្លោះរវាងអ៊ុយក្រែន-រុស្ស៊ី នៅតែបន្ត​អូស​បន្លាយទៅមុខទៀត អាចនឹង ជះឥទ្ធិពលអវិជ្ជមានលើកំណើនសេដ្ឋកិច្ចសកល និងសេដ្ឋកិច្ចកម្ពុជា ហើយកម្ពុជាកំពុងតាមដាន ដើម្បីរៀបចំគោលនយោបាយ និងដាក់ចេញនូវវិធាន ការ អន្តរាគមន៍ចាំបាច់ឱ្យបានទាន់ពេល។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ នៅក្នុងពិធីប្រគល់-ទទួលជាផ្លូវការនូវជំនួយវ៉ាក់សាំង​កូវីដ-១៩ (AstraZeneca) ពីប្រជាជន និងរដ្ឋាភិបាលហុងគ្រី ជូនប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ចំពោះជម្លោះរវាងអ៊ុយក្រែន-រុស្ស៊ី កម្ពុជាបាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះបញ្ហាប្រឈមទាំងនេះ ដើម្បីអាចរៀបចំគោលនយោបាយ និងដាក់ចេញនូវវិធានការអន្តរាគមន៍ចាំបាច់ ឱ្យបានទាន់ពេល។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដែរថា ស្របពេលដែលមេរោគបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង (Omicron) នៅតែបង្កនូវហានិភ័យ និងមានភាពមិនប្រាកដប្រជា រាជរដ្ឋាភិបាលកម្ពុជា បន្តផ្តល់អាទិភាពដល់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយបានបើកយុទ្ធការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ និងពង្រីកវិសាលភាពនៃការចាក់វ៉ាក់សាំងជូនដល់កុមារដែលមានអាយុចាប់ពី ៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ។ ក្នុងន័យនេះ អំណោយសប្បុរសធម៌ដ៏ថ្លៃថ្លាវ៉ាក់សាំងកូវីដ-១៩ ប្រភេទ AstraZeneca ពីសំណាក់ប្រជាជន និងរដ្ឋាភិបាលហុងគ្រីនាថ្ងៃនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបន្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅកម្ពុជា ។
សម្តេច ក៏បានបង្ហាញភាពជឿជាក់យ៉ាងមុតមាំថា ចំណងមិត្តភាពរវាងកម្ពុជា និងហុងគ្រី នឹងកាន់តែរឹងមាំថែមទៀត ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង