ក្រសួងកិច្ចការនារី រៀបចំសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីពិនិត្យឡើងវិញនូវឯកសារគោលការណ៍ណែនាំ ស្តីពីដំណើការនៃការបង្កើត និងតួនាទី ភារកិច្ចក្រុមឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ

ភ្នំពេញ៖ ថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ក្រសួងកិច្ចការនារី ក្រោមជំនួយពីរដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធីACCESS បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីពិនិត្យឡើងវិញនូវឯកសារគោលការណ៍ណែនាំ ស្តីពីដំណើការនៃការបង្កើត និងតួនាទី ភារកិច្ចក្រុមឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ក្រោមអធិបតីភាពលោកជំទាវ ញាណ សុចិត្រា អគ្គនាយក នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គមក្រសួងកិច្ចការនារី។

មានការអញ្ជើញចូលរួមពីតំណាងក្រសួងមហាផ្ទៃ ក្រសួងកិច្ចការនារី គណៈកម្មាធិការសម្រាប់ការអភិវឌ្ឍតាមបែបលិទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ អគ្គលេខាធិការដ្ឋានសកម្មភាពជនពិការ DFAT និងតំណាងអង្គការដៃគូមាន UNWomen UNFPA LAC CARE CWCC ក្រុមការងារកម្មវិធីACCESS ចំនួន ៣០នាក់ ស្រី២២នាក់ នៅសណ្ឋាគារកាំបូឌីយ៉ាណា។

គោលបំណងនៃកិច្ចប្រជុំ ដើម្បីប្រមូលធាតុចូលបន្ថែម និងកែសម្រួលឯកសារណែនាំស្តីពីការបង្កើតក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ឱ្យឯកសារនេះមានរចនាសម្ព័ន្ធរួមមួយងាយស្រួលក្នុងការអនុវត្ត ៕ អរគុណសន្តិភាព
