សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១នៃព្រះរាជាណាចក្រកម្ពុជា និមន្តព្រហ្មទានសមណសិស្សជ័យលាភីលេខ ១, ២, ៣ ប្រចាំឆ្នាំសិក្សា ២០២១-២០២២

ភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ កម្មវិធីព្រហ្មទានសមណសិស្សជ័យលាភីលេខ ១, ២, ៣ ប្រចាំឆ្នាំសិក្សា ២០២១-២០២២ នៅពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលរៀបចំដោយ ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត និងពុទ្ធិកសមាគមកម្ពុជរដ្ឋ និងមានការឧបត្ថម្ភដោយ៖
– សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះអគ្គាធិការរងទទួលបន្ទុកអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ
– ឯកឧត្តម បណ្ឌិត ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកជំទាវ ខៀវ ស៊ីណា
– មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា
– មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ស៊ា សោភ័ណ ៕ អរគុណសន្តិភាព











