រដ្ឋបាលខេត្តបន្ទាយមានជ័យ ក្រសួងបរិស្ថាននិងអន្តរក្រសួងបន្តប្រជុំត្រួតពិនិត្យលេីការគ្រប់គ្រងតំបន់សហគមន៍ដែលប្រជាពលរដ្ធ”អាស្រ័យផលជាក់ស្តែង”
ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យជាមួយប្រតិភូក្រសួងបរិស្ថាននិងតំណាងមន្ទីរ អង្គភាពនានានៃអន្តរក្រសួងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ បានរៀបចំប្រជុំផ្សព្វផ្សាយជំរុញនិងការត្រួតពិនិត្យលើការងារគ្រប់គ្រងស្នើសុំសម្រួលព្រំនៃតំបន់គ្រប់គ្រងជាតំបន់សហគមន៍ដែលបានត្រូវប្រជាពលរដ្ឋបានប្រើប្រាស់អាស្រ័យផលជាក់ស្ដែងនិងផ្ដល់កម្មសិទ្ធិដីស្របច្បាប់ជូនពួកគាត។
ប្រតិភូអោយដឹងថា យោងអនុសាសន៍ដែលថ្លែងកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យរដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវកាត់ឆ្វៀលដី និងផ្ដល់គំរូផ្ទៃដីជូនដល់ប្រជាពលរដ្ឋដែលបានកាន់កាប់និងអាស្រ័យផលជាក់ស្តែងយូរឆ្នាំនៅលើទីតាំងដីដែលស្ថិតនៅក្នុងផែនទីតំបន់ការពារធម្មជាតិ និងគម្រោងព្រៃឈើនៅតាមបណ្ដាខេត្តនានា ។
គឺត្រូវបន្ថែមតាមត្រៀមបម្រុងដីចំនួន១០% សម្រាប់ការប្រើប្រាស់រួមរបស់សហគមន៍។ ហើយអនុសាសន៍នោះក៏មានបំណងដើម្បីបង្ការកុំឲ្យក្លាយជាសង្គ្រាមដីធ្លីផងដែរ ។
លោក អោម ចន្ថាអភិបាលរងខេត្តបន្ទាយមានជ័យបានអោយដឹងថា : ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យមានតំបន់ ការពារធម្មជាតិចំនួន១០ មានផ្ទៃដីសរុប៥៨.៧៩៥ហិកតា ដែលរួមមាន៖
១-តំបន់ ការពារទេសភាពបន្ទាយឆ្មារ មានផ្ទៃដី៤២.៦៩៤ហិកតា
២-តំបន់ការពារទេសភាពរនាមដូនសំមាននៅសល់ផ្ទៃដី ១.៤២៣ហិកតា ។
៣-តំបន់ការពារទេសភាពអាងត្រពាំងថ្មមានផ្ទៃដី ១.២៦៥០ហិកតា
៤-តំបន់ការពារធម្មជាតិថ្នាក់ខេត្តរហាលកេះ (អាវៀន) មានផ្ទៃដី ២៨ហិកតា .
៥-តំបន់បេតិកភណ្ឌធម្មជាតិ ភ្នំព្រះ-ភ្នំវែង មានផ្ទៃដី ១.៥០០ ហិកតា
៦-តំបន់បេតិកភណ្ឌធម្មជាតិភ្នំយាយសំ មានផ្ទៃដី ៤១៦ហិកតា
៧-តំបន់បេតិកភណ្ឌធម្មជាតិភ្នំព្រះនេត្រព្រះមានផ្ទៃដី ១៣ហិកតា
៨-តំបន់បេតិកភណ្ឌធម្មជាតិភ្នំបាក់មានផ្ទៃដី ៣៦មួយហិកតា
៩-តំបន់បេតិកភណ្ឌធម្មជាតិភ្នំស្វាយ មានផ្ទៃដី១៦ហិកតា
១០-តំបន់បេតិកភណ្ឌធម្មជាតិភ្នំជញ្ជាំងមានផ្ទៃដី១៩ហិកតា។
លោកជំទាវមុំ ថានី រដ្ឋលេខាធិការក្រសួងបរិស្ថានបាននិយាយថា: “បញ្ហាដីធ្លី”កើតមានស្ទើរគ្រប់ទីកន្លែងនៃប្រទេស។
ហើយមានភាពស្មុគស្មាញពិបាកដោះស្រាយ។ ដូចនេះយើងទាំងអស់គ្នាត្រូវធ្វើការអនុវត្តទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុនសែនស្ដីពីការរៀបចំធ្វើការវះកាត់ឆ្វៀល នឹងផ្តល់នូវកម្មសិទ្ធិដីជូនដល់ប្រជាពលរដ្ឋរ ដែលបានកាន់កាប់ដីអាស្រ័យផលជាក់ស្តែងយូរឆ្នាំមកហើយ។
លោកជំទាវមុំ ថានីបានបន្តថា :ចំពោះដំណើរការចុះអនុវត្តដោយផ្ទាល់ជាក់ស្ដែងឱ្យបានច្បាស់លាស់ ក្រសួងស្ថាប័នពាក់ព័ន្ធនិងរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវទប់ស្កាត់ដាច់ខាតកុំឲ្យមានការ រុករានទន្ទ្រានដី ដោយខុសច្បាប់ ដើម្បីបង្ការកុំឲ្យក្លាយជាសង្គ្រាមដីធ្លី នឹងតាមដានទប់ស្កាត់ការកាប់រុករានទន្ទ្រានដីគ្រប់គ្រងអោយបាន នូវការលួច កាប់រុករានយកដីមកធ្វើកម្មសិទ្ធិដោយខុសច្បាប់ជាដើម ៕