ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគម​អតីតយុទ្ធជនកម្ពុជា អញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខសមាជិកអតីតយុទ្ធជនកម្ពុជា ជាជនពិការប្រភេទ ក១ និង ក២ ចំនួន១៦២នាក់

ខេត្តកណ្តាល៖ នារសៀលថ្ងៃសៅរ៍ ទី២៦ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគម​អតីតយុទ្ធជនកម្ពុជា អមដំណើរដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិ បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខសមាជិកអតីតយុទ្ធជនកម្ពុជា ខេត្តកណ្ដាល ជាជនពិការប្រភេទ ក១ និង ក២ ចំនួន១៦២នាក់ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អភិបាលរងខេត្ត ប្រធាន អនុប្រធាន គណកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង