សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ធ្វើការណែនាំអប់រំ នឹងឲ្យធ្វើកិច្ចសន្យាជាមួយម្ចាស់ហាង ដែលតែងតែបើកសម្លេងរំខានរហូតដល់ម៉ោង១២:០០យប់ ដើម្បីបញ្ឈប់

ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីបានទទួលទូរស័ព្ទពីប្រជាពលរដ្ឋមកលេខទូរស័ព្ទរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងនឹងការបង្កសម្លេងរំខានរបស់ហាងមួយកន្លែង នៅក្នុងសង្កាត់ផ្សារដេប៉ូទី២ ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទាក់ទងផ្តល់ព័ត៌មានឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចុះត្រួតពិនិត្យ ដោយធ្វើការណែនាំអប់រំ នឹងធ្វើកិច្ចសន្យាជាមួយម្ចាស់ហាង ដែលតែងតែបើកសម្លេងរំខានរហូតដល់ម៉ោង១២:០០យប់ ដើម្បីបញ្ឈប់សកម្មភាពរំខាននេះផងដែរ៕ អរគុណសន្តិភាព



