ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន អញ្ជើញជាអធិបតី ពិធីសម្ពោធបណ្ណាល័យ បន្ទប់តម្រង់ទិសវិជ្ជាជិវៈ នៃវិទ្យាល័យ ជីហែ

ខេត្តកំពង់ចាម៖ ប្រភពពី ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម កុលផេង វឌ្ឍនា អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញជាអធិបតី ពិធីសម្ពោធបណ្ណាល័យ – បន្ទប់តម្រង់ទិសវិជ្ជាជិវៈ នៃវិទ្យាល័យ ជីហែ ស្រុកកោះសូទិន ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកឧកញ៉ឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់ រួមជាមួយនឹង លោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ា និងមន្ត្រីរាជការ ព្រមទាំងប្រជាជលរដ្ឋជាច្រើនរូបផងដែរ ៕ រូបថតAKP៖ ខឹម សុវណ្ណារ៉ា

















