លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញជាអធិបតីបើកកិច្ចប្រជុំក្រុមការងារចុះមូលដ្ឋាននិងគណៈកម្មាធិការគណបក្សរាជធានី

ភ្នំពេញ៖ នាល្ងាចថ្ងៃអាទិត្យទី២៧ ខែមីនា ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សរាជធានី មានកិច្ចប្រជុំក្រុមការងារចុះមូលដ្ឋាននិងគណៈកម្មាធិការគណបក្សរាជធានី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ជំទាវកិត្តិសង្គហបណ្ឌិតម៉ែនសំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ក្រុមការងារចុះរាជធានី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តីសាយឈុំ អនុប្រធានគណបក្សនិងជាប្រធានក្រុមការងារចុះរាជធានីភ្នំពេញ ដែលសមាជិកចូលរួមចំនួន២១០នាក់ ៕ អរគុណសន្តិភាព





