ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ បន្ទាប់ពីបានឃើញសារព័ត៌មានមួយចំនួនបានចុះផ្សាយថា “ហាងស្រីអូន៧៧៧ ដែលបានលួចលាក់បង្កើតបទល្មើស មិនគោរពច្បាប់រដ្ឋបាល តើមន្រ្ដីពាក់ព័ន្ធ និងចាត់វិធានការបែបណា..!” ភ្លាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទាក់ទងផ្តល់ព័ត៌មានឲ្យអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីចុះត្រួតពិនិត្យ
នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានចុះទៅដល់ទីតាំងស្ថិតនៅផ្ទះលេខ០៤ ផ្លូវលេខ១៤៦ ភូមិ០៥ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដើម្បីធ្វើការត្រួតពិនិត្យជាក់ស្តែងដល់ទីតាំងខាងលើ ជាលទ្ធផលកម្លាំងសមត្ថកិច្ចពុំឃើញមានការលួចបង្កើតបទល្មើសល្បែងស៊ីសង និងបំពានមិនគោរពច្បាប់រដ្ឋបាលដូចសារព័ត៌មានមួយចំនួនចុះផ្សាយនោះទេ៕ ប្រភព ស្នងការដ្ឋាន



