អន្ទាក់មានច្រើនប្រភេទដែលបង្កមហន្តរាយចំពោះជីវិតសត្វព្រៃ និងធ្វើឱ្យមានគ្រោះថ្នាក់ដល់មនុស្ស!
ក្រសួងបរិស្ថាននិងអង្គការ WWF ព្រមទាំងអង្គការដៃគូ នឹងរៀបចំយុទ្ធនាការអន្ទាក់សូន្យនៅខេត្តស្ទឹងត្រែង នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ ក្នុងក្របខណ្ឌនៃយុទ្ធនាការអន្ទាក់សូន្យក្នុងតំបន់ការពារធម្មជាតិរយៈពេល ៦ខែ។
ចាប់ផ្តើមបើកជាផ្លូវការនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ យុទ្ធនាការនេះនឹងប្រារព្ធឡើងនៅតាមបណ្តាខេត្តនានានាភាគខាងកើតទន្លេមេគង្គរួមមានខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តព្រះវិហារ និងខេត្តកំពង់ធំ ៕ អរគុណសន្តិភាព
