ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ទទួលជួបពិភាក្សាការងារជាមួយ ប្រេសិតពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នេះ បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Noeleen Heyzer ប្រេសិតពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជំនួបនេះ ប្រព្រឹត្តទៅនៅទីស្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា អំឡុងពេល លោកស្រី Noeleen Heyzer ប្រេសិតពិសេសអង្គការ សហប្រជាជាតិ ទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា មកបំពេញទស្សនកិច្ចនៅកម្ពុជា៕ អរគុណសន្តិភាព
