Detail Top Banner

អ្នកស្រី ជីវ ណារ៉ា បានចេញមកបកស្រាយបំភ្លឺ ចំពោះការផ្សាយរបស់បណ្តាញសារព័ត៌មាន ដែលធ្វើអោយប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់អ្នកនាងដែលជាសាម៉ីខ្លួន

ភ្នំពេញ៖ បន្ទាប់ពីបណ្តាញសារព័ត៌មានមួយចំនួនបានចេញផ្សាយអត្ថបទមួយថា សមត្ថកិច្ចឃាត់ខ្លួនស្ត្រីម្នាក់ បញ្ជូនទៅតុលាការពាក់ព័ន្ធករណីឆបោកប្រាក់ដៃគូររកស៊ី ស្ត្រីដែលរងការចោទប្រកាន់ចេញមុខប្រតិកម្មយ៉ាងខ្លាំង ចំពោះការចេញផ្សាយពីបណ្តាញមួយចំនួនដែលផ្សាយខុសពីការពិត ធ្វើអោយប៉ះពាល់ដល់កិត្តិយសរបស់អ្នកនាង ។
ថ្លែងប្រាប់សារព័ត៌មានអ្នកនាង ជីវ ណារ៉ា បានបកស្រាយបំភ្លឺថា ការផ្សាយរបស់បណ្តាញសារព័ត៌មាននេះ ធ្វើអោយប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់អ្នកនាងដែលជាសាម៉ីខ្លួន ។ អ្នកនាងថា ជុំវិញករណីនេះគឺ អ្នកស្រីបានចូលឆ្លើយបំភ្លឺតាមការកោះហៅរបស់មន្ត្រីយុត្តិធម៌តែប៉ុណ្ណោះ ហើយមិនបានបញ្ជូនទៅតុលាការដូចការចេញផ្សាយនោះទេ គឺគ្រាន់តែសាកសួរនៅត្រឹមនគរបាលក្រសួងមហាផ្ទៃតែប៉ុណ្ណោះដោយអ្នកនាង ជីវ ណារ៉ា មិនត្រូវបានតុលាការចោទប្រកាន់ដូចការចុះផ្សាយទេនោះទេ ហើយភាគីទាំងពីរក៏បានព្រមព្រៀងគ្នា បញ្ចប់វិវាទដោយសន្តិវិធីក្រៅប្រព័ន្ធតុលាការ ដោយមានសាក្សីដឹងលឺត្រឹមត្រូវ។
ជាមួយគ្នានេះដែរ អ្នកនាងមានការសោកស្តាយចំពោះបណ្តាញសារព័ត៌មានមួយចំនួនក៏ព្រោះតែចង់ឲ្យគេ Like Share ខំចេញផ្សាយបំផ្លើសប្រាសចាកការពិត ខ្វះវិជ្ជាជីវៈនៃរបបសារព័ត៌មាន ដោយមិនបានសាកសួរសាម៉ីខ្លួនដោយផ្ទាល់ អ្នកនាងបន្តថា ការផ្សាយនេះ វាធ្វើអោយប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់អ្នកនាង ។ ក្នុងនាមអ្នកនាងកំពុងធ្វើជំនួយ និងជាអាជីវកម្មក្នុងខេត្តសៀមរាប បង្ករអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង វាមិនត្រឹមតែ ប៉ះពាល់កិត្តិយសផ្ទាល់ខ្លួនប៉ុណ្ណោះទេ វាថែមទាំងធ្វើអោយប៉ះពាល់ដល់អាជីវកម្ម និង ដៃគូររកសុីជាមួយផងដែរ។
សូមរំលឹកផងដែរថា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ភាគីទាំងពីរបានសម្របសម្រួលគ្នា ដោះស្រាយដើម្បីបញ្ចប់វិវាទរួចរាល់ហើយ ហើយបានវិលត្រលប់ទៅប្រកបអាជីវកម្មរបស់ខ្លួន តាមធម្មតារៀងៗខ្លួន៕

អត្ថបទដែលជាប់ទាក់ទង