ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចុះពិនិត្យទីតាំងរៀបចំ ព្រឹត្តិការណ៍ សៀមរាបសង្រ្កាន្ត២០២២ នៅតាមដងស្ទឹងសៀមរាប

ខេត្តសៀមរាប៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចុះពិនិត្យទីតាំងរៀបចំ ព្រឹត្តិការណ៍ សៀមរាបសង្រ្កាន្ត២០២២ នៅតាមដងស្ទឹងសៀមរាប ក្រុងសៀមរាប ដែលនឹងប្រារព្ធធ្វើឡើង ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ។
ព្រឹត្តិការណ៍នេះនឹងប្រារព្ធធ្វើឡើងក្នុងរយៈពេល ០៥ថ្ងៃ ចាប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ៕ អរគុណសន្តិភាព









