ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យលើតារាង វិធានការគោលនយោបាយម៉ាទ្រីស ស្តីពីការបង្កើនប្រសិទ្ធភាពគ្រប់គ្រងសំណល់ប្លាស្ទិកសម្រាប់រយៈពេលខ្លី

ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យលើតារាង វិធានការគោលនយោបាយម៉ាទ្រីស ស្តីពីការបង្កើនប្រសិទ្ធភាពគ្រប់គ្រងសំណល់ប្លាស្ទិកសម្រាប់រយៈពេលខ្លី ដែលមានការចូលរួមពីតំណាង ក្រសួងស្ថាប័នពាក់ព័ន្ធនានា អគ្គនាយកដ្ឋានចំណុះក្រសួងបរិស្ថាន និងសហគ្រាសគ្រប់គ្រងស្ថានីយផ្ទេរ និងទីលានទុកដាក់សំរាម សំណល់រឹង ទីប្រជុំជន សរុប ចំនួន ៤៤រូប៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង