រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹង ស្តីពី ការរក្សាសន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់និងរបៀបរៀបរយសាធារណៈ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

សេចក្តីជូនដំណឹង ស្តីពី ការក្សាសន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់និងរបៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។
រដ្ឋបាលរាជធានី បទបញ្ជា៖ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ រដ្ឋបាលរាជធានីភ្នំពេញ ហាមឃាត់ដាច់ខាតការលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក ប៉ាតម្ស៉ៅ មិនអនុញ្ញាតឱ្យមានការលេងបាញ់ទឹក លាបធ្យូង ប៉ាតម្សៅ ទះគក់ដោយដៃ ឬវាយដោយរំពាត់លើអ្នកធ្វើដំណើរ ឬជិះម៉ូតូបង្ហោះប្រដេញគ្នាលេងនៅតាមដងផ្លូវនោះឡើយ អំឡុងពេលពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរ ។
