លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការប្រចាំការនៃក្រសួងកិច្ចការនារី និងជាតំណាងកម្ពុជាក្នុងគណៈកម្មាការធិការអាស៊ាន ដើម្បីស្រ្តីបានចូលរួមកិច្ចប្រជុំ Eighth Gender Equality Partners Coordination Group (GEPCG) Meeting តាមរយៈប្រព័ន្ធវីដេអូអនឡាញ

ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការប្រចាំការនៃក្រសួងកិច្ចការនារី និងជាតំណាងកម្ពុជាក្នុងគណៈកម្មាការធិការអាស៊ាន ដើម្បីស្រ្តីបានចូលរួមកិច្ចប្រជុំ Eighth Gender Equality Partners Coordination Group (GEPCG) Meeting តាមរយៈប្រព័ន្ធវីដេអូអនឡាញ។

នៅក្នុងកិច្ចប្រជុំនេះដែរ លោកជំទាវ ខេង សំវ៉ាដា តំណាងកម្ពុជាក្នុងគណៈកម្មាការធិការអាស៊ាន ដើម្បីស្រ្តី និងជាអ្នកដឹកនាំបង្កើតនូវផែនការសកម្មភាពថ្នាក់តំបន់ស្ដីពីស្រ្តី សន្តិភាព និងសន្តិសុខ (RPA on WPS) បានធ្វើបទបង្ហាញជូនអង្គប្រជុំសង្ខេបពាក់ព័ន្ធនឹងដំណើរការនៃការបង្កើតនូវផែនការសកម្មភាពខាងលើនេះ។ លោកជំទាវក៏បានបញ្ជាក់បន្ថែមផងដែរថាផែនការសកម្មភាពថ្នាក់តំបន់ស្ដីពីស្រ្តី សន្តិភាព និងសន្តិសុខ (RPA on WPS) ព្រមទាំងដាក់ឱ្យថ្នាក់ដឹកនាំកំពូលអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅក្នុងខែវិច្ឆិកាខាងមុខនេះ។ អរគុណសន្តិភាព
