លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តីក្រសួងកិច្ចការនារី អនុញ្ញាតឱ្យលោកស្រី Pauline Tamesis អ្នកតំណាងរបស់អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងការឱកាសលោកស្រីបញ្ចប់បេសកកម្មការងារ

ភ្នំពេញ៖ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តីក្រសួងកិច្ចការនារី អនុញ្ញាតឱ្យលោកស្រី Pauline Tamesis អ្នកតំណាងរបស់អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងការឱកាសលោកស្រីបញ្ចប់បេសកកម្មការងារនៅប្រទេសកម្ពុជា
នារសៀល ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២នេះ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី អនុញ្ញាតឱ្យលោកស្រី Pauline Tamesis អ្នកតំណាងរបស់អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងការឱកាសលោកស្រីបញ្ចប់បេសកកម្មការងារនៅប្រទេសកម្ពុជា ។
លោកជំទាវរដ្ឋមន្រ្តី បានថ្លែងអំណរគុណ ដល់លោកស្រី Pauline ក្នុងបេសកកម្មរបស់ខ្លួន នៅកម្ពុជា ៣ឆ្នាំកន្លងមក។ នៅក្នុងជំនួបនោះ លោកជំទាវរដ្ឋមន្រ្តី និងលោកស្រីតំណាងអង្គការសហប្រជាជាតិ បានលើកឡើង អំពីកិច្ចសហការ និងភាពជាដៃគូល្អ រវាងក្រសួងកិច្ចការនារី ជាមួយនឹងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ដែលមានដូចជា UNDP, UN Women, UNFPA, UNICEF, UNIDO ជាដើម ក្នុងការចូលរួមលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីនៅកម្ពុជា។
លោកស្រី Pauline ក៏បានគូសបញ្ជាក់អំពីលទ្ធភាពការងារកន្លងមករបស់ក្រសួងកិច្ចការនារី ក្នុងការ ធ្វើឱ្យមានឥទ្ធិពលក្នុងក្របខណ្ឌគោលនយោបាយ ការងារយន្តការបញ្ជ្រាបយេនឌ័រនៅតាមវិស័យ និងនៅក្នុងកម្មវិធីកំណែទម្រង់នានា ។
កិច្ចពិភាក្សាក៏បានគូសបញ្ជាក់ អំពីកិច្ចការអាទិភាពរួមគ្នាបន្ថែមទៀត ក្នុងភាពជាដៃគូរវាងក្រសួង និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ជាពិសេសលើការពង្រីកវិសាលភាព និងអនុភាពរបស់ ក្រសួងកិច្ចការនារី នៅក្នុងក្របខណ្ឌនិងវិធានការគោលនយោបាយស្តារសេដ្ឋកិច្ច និងសង្គម ក្រោយវិបត្តិកូវីដ-១៩ ក៏ដូចជាក្នុងគន្លងនៃការរស់នៅតាមបែបគន្លងថ្មី ។






