ឯកឧត្តម ជុំ កុសល ៖ កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុនសែនគឺដាច់ខាតត្រូវតែបោះជំហានទៅមុខដោយមោទនភាព

ភ្នំពេញ៖ ឯកឧត្តម ជុំ កុសល ៖ កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុនសែនគឺដាច់ខាតត្រូវតែបោះជំហានទៅមុខដោយមោទនភាព ការអភិវឌ្ឍដើរស្របគ្នាជាមួយនយោបាយកំណែទម្រង់គឺជាចំណងចងភ្ជាប់គ្នាមិនអាចឃ្លាតបាន ។
ហេដ្ឋារចនាសម្ពន្ធជាតិបាននិងកំពុងរីកដុះដាលជាបន្តបន្ទាប់ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិដែលបានចែងក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ។ ជាមួយគ្នានេះ ការធ្វើកំណែទម្រង់គឺជាបញ្ហាសំខាន់បំផុតរបស់សម្តេចតេជោហ៊ុនសែនដែលមិនអាចដកថយបាន ។ ទាំងសមិទ្ធផលហេដ្ឋារចនាសម្ពន្ធដែលកើតចេញពីការខិតខំអភិវឌ្ឍ ទាំងលទ្ធផលកំណែទម្រង់របស់រាជរដ្ឋាភិបាលគឺជាផលប្រយោជន៍រួមរបស់ជាតិនិងប្រជាពលរដ្ឋ ។ ទាំងអស់នេះគឺជាការបោះជំហានលើផ្លូវត្រូវដោយក្តីមោទនភាពបំផុតហើយ ។ ដូច្នេះ យើងគ្មានជម្រើសណាផ្សេងទៀតក្រៅតែពីនាំគ្នាអមដំណើរជាមួយគណបក្សប្រជាជនកម្ពុជា ជាមួយសម្តេចតេជោហ៊ុនសែននោះទេ ។ មានគណបក្សប្រជាជនកម្ពុជាដឹកនាំរាជរដ្ឋាភិបាលគឺមានសម្តេចតេជោហ៊ុនសែនជានាយករដ្ឋមន្រ្តី ៕






