អបអរសាទរពិធីសម្ពោធអគារស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តក្រចេះ

ខេត្តក្រចេះ៖ ផ្សារភ្ជាប់ជាមួយនឹងពិធីសំណេះសំណាលនារសៀលនេះ សមាជិក សមាជិកា ស.ស.យ.ក. ខេត្តក្រចេះក៏បានទទួលអគារស្នាក់ការថ្មីដែលអគារនេះបានចាប់ផ្តើមការសាងសង់ចាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ដោយបានចំណាយថវិកាប្រមាណជិត ៨ម៉ឺន (៧៩៨១០$)ដុល្លាសហរដ្ឋអាមេរិក។

ដូចអ្វីដែលឯកឧត្តមប្រធានបានលើកឡើងថា ការជួបជុំគ្នានៅថ្ងៃនោះ មិនត្រឹមតែជាការអបអរសាទរនូវសមិទ្ធផលថ្មីតែប៉ុណ្ណោះទេ តែជាការកោតសរសើរ នូវកិច្ចខិតខំប្រឹងប្រែង និងការរួមចំណែកសំខាន់នូវសកម្មភាពសង្គម មនុស្សធម៌ ក៏ដូចជាលើកកម្ពស់កិត្យានុភាពរបស់ស.ស.យ.ក ទាំងក្នុង និងក្រៅប្រទេស។ សកម្មភាព ឬបេសកកម្មទាំងអស់នោះ ជាការហ៊ានលះបង់ដ៏ធំធេងដើម្បីប្រទេសជាតិ និងប្រជាជន ទោះបីជាយើងមានការងារស្នូលរៀងៗខ្លួនក្តី។ បើប្រទេសជាតិស្ថិតក្នុងកាលៈទេសៈពិបាកណាមួយ យើងនៅតែបន្តចូលរួមជាមួយគ្នាដើម្បីដោះស្រាយបញ្ហាជាមួយគ្នា។






