ពិធីទទួលទេវតាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ គ.ស២០២២ មហាសករាជ១៩៤៤ ចុល្លសករាជ១៣៨៤ ព្រះនាមកិរិណីទេវី ជាបុត្រីទី៥ របស់កប្បិលមហាព្រហ្ម នៅខេត្តសៀមរាប

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំខាល ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ អមដំណើរ នឹងបានចូលរួមក្នុងពិធីទទួលទេវតាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ គ.ស២០២២ មហាសករាជ១៩៤៤ ចុល្លសករាជ១៣៨៤ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តសៀមរាប រួមទាំងឯកឧត្តម លោកជំទាវសមាជិកព្រឹទ្ធសភា រដ្ឋសភា រដ្ឋលេខាធិការ និងប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរជាតិអប្សរា ប្រធានការិយាល័យអគ្គកុងស៊ុលចិនប្រចាំខេត្ត អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក និង មន្ត្រីរាជការ រួមទាំងបងប្អូនប្រជាពុទ្ធបរិស័ទ អញ្ជើញចូលរួមក្នុងពិធីទៅតាមបែបវប្បធម៌ ប្រពៃណី សាសនានិងជំនឿ ដែលបានបង្កប់នៅ ក្នុងជីវិតរស់នៅរបស់ប្រជាជនកម្ពុជា ។
ពិធីនេះបានប្រារព្ធនៅបរិវេណប្រាសាទចៅសាយទេវតា និងប្រាសាទធម្មនន្ទ ខេត្តសៀមរាប។
នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២២ ឯកឧត្តម ទៀ សីហា គណៈអភិបាល នៃអភិបាលខេត្តសៀមរាប និងលោកជំទាវ ឯកឧត្តម ប្រាក់ សោភ័ណ បានជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស សូមជួបតែសេចក្តីសុខ សប្បាយរីករាយ សុភមង្គលក្នុងគ្រួសារ និងសូមទទួលបានសុវត្ថិភាពក្នុងការធ្វើដំណើរជិតឆ្ងាយ និងសូមនាំគ្នាប្រុងប្រយ័ត្នខ្ពស់គោរពច្បាប់ចរាចរណ៍ ជាពិសេសគោរពអនុវត្តវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ដើម្បីការពារជម្ងឺកូវីដ១៩៕ អរគុណសន្តិភាព























