ភ្ញៀវទេសចរណ៍ជាតិនិងបរទេសមកទស្សនាកំសាន្តនៅខេត្តកំពង់ធំ ចំនួន ៦៧៤៤នាក់

ខេត្តកំពង់ធំ៖ ប្រភពពីមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានអោយដឹងថា: នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ ដែលជាថ្ងៃទី១ នៃពិធីបុណ្យចុលឆ្នាំប្រពៃណីជាតិខ្មែរ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បានមក
ទស្សនានៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ខេត្តកំពង់ធំ មានសរុបចំនួន ៦៧៤៤នាក់
ក្នុងនោះមានភ្ញៀវទេសចរជាតិ ចំនួន ៦៧២២នាក់ និងភ្ញៀវទេសចរណ៍បរទេស ចំនួន២២នាក់។
របាយការណ៍បានបញ្ជាក់ទៀតថា: នៅតាមបណ្តារមណីយដ្ឋានដែលបានដំណើរការទទួលភ្ញៀវទេសចរណ៍បានសហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋានរៀបចំសណ្តាប់ធ្នាប់ រក្សាសន្តិសុខនៅក្នុងរមណីយដ្ឋាន ព្រមទាំងផ្សព្វផ្សាយនិងបិទសារអប់រំណែនាំវិធានការនានារបស់ក្រសួង និងវិធានការ ៣ការពារ ៣កុំរបស់ក្រសួងសុខាភិបាលផងដែរ៕ អរគុណសន្តិភាព







