រថយន្តមន្ត្រីបរិស្ថានម្នាក់ នៅខេត្តស្ទឹងត្រែង បើករថយន្តបុកម៉ូតូឌុបព្រះសង្ឃបណ្តាលឱ្យស្លាប់៣នាក់
ខេត្តសឹ្ទងត្រែង៖ រថយន្តមួយគ្រឿងដែលគេដឹងថា បើកបរដោយមន្ត្រីបរិស្ថានម្នាក់ក្នុងខេត្តស្ទឹងត្រែង បានបើកទៅបុកនឹងម៉ូតូឌុបព្រះសង្ឃ មានគ្នា ៣នាក់ ចំពីមុខពេញទំហឹង បណ្ដាលឲ្យស្លាប់មនុស្ស ២នាក់និងរបួសធ្ងន់ម្នាក់ដឹកយកមកធ្វើការសង្គ្រោះបន្ទាន់មកកាន់មន្ទីរពេទ្យបង្អែកខេត្ត កាលពីរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ នៅចំណុចទួលអន្ទង់ ក្បែរការដ្ឋានវាយថ្ម ស្ថិតនៅភូមិកញ្ចាញ់គោក ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។