ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ២ថ្ងៃនេះ គ្រោះថ្នាក់ចរាចរណ៍ឆក់យកជីវិតមនុស្ស ១៩នាក់ និងរបួស៤៩នាក់

ភ្នំពេញ៖ យ៉ាងហោចណាស់ មានមនុស្សចំនួន ១៩នាក់បានបាត់បង់ជីវិត និងរងរបួសចំនួន៤៩នាក់ ដោយសារករណីគ្រោះថ្នាក់ចររាចរណ៍ក្នុងរយៈពេល២ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ដល់ ១៥ ខែមេសា ឆ្នាំ២០២២នេះ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ ល្ងាចថ្ងៃទី១៥ ខែមេសានេះ។
របាយការណ៍ដដែលបានបញ្ជាក់ទៀតថា សម្រាប់រយៈពេល២ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ មានករណីគ្រោះថ្នាក់ចររាចរណ៍ចំនួន ៣៣លើក ស្លាប់១៩នាក់ របួសធ្ងន់៣៩នាក់ និងរបួសស្រាល ១០នាក់ ហើយក្នុងចំណោមជនរងគ្រោះទាំងអស់ មិនពាក់មួកសុវត្ថិភាពចំនួន ៤៥នាក់៕





