សកម្មភាពភ្ញៀវទេសចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២២ គួរឲ្យកត់សំគាល់
ខេត្តស្វាយរៀង៖ ប្រភពពីមន្ទីរព័ត៍មានខេត្តស្វាយរៀង បានឲ្យដឹងពីសកម្មភាពភ្ញៀវទេសចរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២២ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ដែលចំនួនភ្ញៀវទេសចរមកកម្សាន្តនៅតាមរមណីយដ្ឋានទេសចរណ៍ សង្ក្រាន្តតាមសាលា សង្ក្រាន្តតាមវត្ត និងគោលដៅទេសចរណ៍នានាក្នុងខេត្តស្វាយរៀង មានចំនួនសរុបប្រមាណ ២៩៤៦៧នាក់ ស្រី ១៤៥០០នាក់ ក្នុងនោះតាមរមណីយដ្ឋានសរុបប្រមាណ ៦៥៧នាក់ ស្រី ២៨០នាក់ តាមអាងហែលទឹកសរុបប្រមាណ ១១៥០នាក់ ស្រី ៤៥៧នាក់ តាមច្រាំង តាបុល (ទន្លេវ៉ៃគោ) សរុបប្រមាណ ២៥០០នាក់ ស្រី ១៣០០នាក់ សង្ក្រាន្តតាមវត្តសរុបប្រមាណ ១០៤០០នាក់ ស្រី ៣៦៨០នាក់ សង្ក្រាន្តតាមសាលាសរុបប្រមាណ ១៤៧៦០នាក់ ស្រី ៨៧៨៣នាក់ (ព្រឹត្តិការណ៍សង្ក្រាន្តមុនថ្ងៃចូលឆ្នាំខ្មែរ)។
រដ្ឋបាលខេត្តបានសហការជាមួយប៉ូលីសទេសចរណ៍ អាជ្ញាធរស្រុកស្វាយជ្រំ និងប្រជាការពារភូមិបាសាក់ ដើម្បីបាញ់អាកុល វាស់កម្តៅ ជូនភ្ញៀវដែលមកកម្សាន្តនៅរមណីយដ្ឋានប្រាសាទបាសាក់ ឯការគ្រប់គ្រងសន្តិសុខ សណ្តាប់ សុវត្ថិភាព អនាម័យ បរិស្ថាននៅគ្រប់រមណីយដ្ឋាន គឺបានល្អប្រសើរ៕ អរគុណសន្តិភាព