ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ប្រមាណជា ១១៦,០៩០នាក់ មកទស្សនាកម្សាន្ត សម្រាប់ថ្ងៃទី១៥ ខែមេសាម្សិលមិញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ !

ខេត្តសៀមរាប៖ តាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្ដសៀមរាប បានបង្ហាញឱ្យដឹងថា ក្នុងថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំខ្មែរនេះ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកលេងកម្សាន្ត នៅខេត្តនេះ សម្រាប់ថ្ងៃទី១៥ ខែមេសា មានប្រមាណជាង ១១ម៉ឺននាក់ ដោយដើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាប។
របាយការណ៍ដដែល បានបង្ហាញថា មានភ្ញៀវទេសចរជាតិ និងអន្ដរជាតិប្រមាណជា ១១៦,០៩០នាក់ បានដើរកំសាន្ដតាមរមណីយដ្ឋានជាច្រើន ក្នុងនោះ ៖
ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋ មានចំនួនប្រមាណ ១១៥,០០០នាក់ ដែលជាភ្ញៀវទេសចរមកពីបណ្តាខេត្តនានា មានចំនួនប្រមាណ ៤៥-៥០% ស្មើប្រមាណជា ( ៤០,០០០-៥៥,០០០នាក់) ។ ពួកគាត់ធ្វើដំណើរកម្សាន្តជាលក្ខណ:គ្រួសារទៅកាន់ ៖
១- រមណីយដ្ឋានអង្គរមានចំនួនប្រមាណ ១០០,០០០នាក់
២- រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួប្រមាណ ១០,០០០នាក់
៣- តំបន់ទន្លេសាបមានចំនួនប្រមាណ ៨០០នាក់
៤- សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗមានចំនួនប្រមាណ ៤,២០០ នាក់។ ដោយឡែកភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួន ១,០៩០នាក់ ដែលមានសញ្ជាតិ ១០ជាតិសាសន៍ ដែលចូលទស្សនាក្នុងរមណីយដ្ឋានអង្គរ
១- ចិន មានចំនួន ៥៤៨នាក់
២- បារាំង មានចំនួន ៨១នាក់
៣- សឹង្ហបុរី មានចំនួន ៥៦នាក់
៤- អាមេរិក មានចំនួន ៤២នាក់
៥- ឥណ្ឌា មានចំនួន ៤២នាក់
៦- កូរ៉េ មានចំនួន ៣៩នាក់
៧- អង់គ្លេស មានចំនួន ៣២នាក់
៨- ជប៉ុន មានចំនួន ៣០នាក់
៩- អាល្លឺម៉ង់ មានចំនួន ២៣នាក់ និង
១០- វៀតណាម មានចំនួន ២២នាក់ ។
សម្រាប់ជើងហោះហើរ ចូលមកកាន់ខេត្តសៀមរាប នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ មានចំនួន ២ជើង ដែលមានអ្នកដំណើរចូលសរុបចំនួន ២០៧នាក់ ក្នុងនោះ ៖
១- ជើងហោះហើរ សឹង្ហបុរី-សៀមរាប មានចំនួន ១ជើង មានអ្នកដំណើរសរុបចំនួន ១៤៧នាក់ ។
២- ជើងហោះហើរ ភ្នំពេញ-សៀមរាប មានចំនួន ១ជើង មានអ្នកដំណើរសរុបចំនួន ៦០នាក់។ របាយការណ៍ដដែល ក៏បានបញ្ជាក់ដែរថា ក្នុងរយ: ពេល ២ថ្ងៃ ( ថ្ងៃទី១៤ និង១៥ ខែមេសា ឆ្នាំ២០២២ ) កន្លងមកនេះ ចំនួនភ្ញៀវទេសចរជាតិ និងអន្ដរជាតិ សរុបប្រមាណជា ២២៣,១០៤នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋ មានចំនួនប្រមាណ ២២០,០០០នាក់ ដែលជាភ្ញៀវទេសចរមកពីបណ្តាខេត្តនានា មានចំនួនប្រមាណ ៤៥-៥០% ស្មើប្រមាណជា ( ១០០,០០០-១១,០០០នាក់) និងភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួន ៣,១០៤នាក់ ដែលមានសញ្ជាតិ ១២ជាតិសាសន៍ ÷ ទី១- ភ្ញៀវចិន ចំនួន ១,៥៣៧នាក់, ទី២- ភ្ញៀវបារាំង ចំនួន ២២៨នាក់, ទី៣- ភ្ញៀវអាមេរិក ចំនួន ១៦៩នាក់, ទី៤- ភ្ញៀវអង់គ្លេស ចំនួន ១១៩នាក់, ទី៥- ភ្ញៀវឥណ្ឌា ចំនួន ៨៤នាក់, ទី៦- ភ្ញៀវហ្វីលីពីន ចំនួន ៨៣នាក់, ទី៧- ភ្ញៀវសិង្ហបុរី ចំនួន ៨៣នាក់, ទី៨- ភ្ញៀវអាល្លឺម៉ង់ ចំនួន ៨០នាក់, ទី៩- ភ្ញៀវអូស្ត្រាលី ចំនួន ៦៧នាក់, ទី១០- ភ្ញៀវកូរ៉េ ចំនួន ៥៩នាក់, ទី១១- ភ្ញៀវវៀតណាម ចំនួន ៥៦នាក់ និងទី១២- ភ្ញៀវថៃ ចំនួន ៤១នាក់៕ ប្រភព មន្ទីរទេសចរណ៍ខេត្តសៀមរាប









