ខេត្តកែប ទទួលភ្ញៀវទេសចរណ៍ជាតិ និងបរទេស អញ្ចេីញមកសម្រាកលំហែកម្សាន្ត នៅតាមបណ្ដារមនីយដ្ឋាននានាទូទាំងខេត្ត មានចំនួន៥៣,៦៨២នាក់

ខេត្តកែប៖ សម្រាប់ថ្ងៃសៅរ៍ ទី១៦ ខែមេសា ឆ្នាំ២០២២ ត្រូវជាថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ គ.ស ២០២២ ខេត្តកែប បានទទួលភ្ញៀវទេសចរជាតិ និងបរទេស អញ្ចេីញមកសម្រាកលំហែកម្សាន្ត នៅតាមបណ្ដារមនីយដ្ឋាននានាទូទាំងខេត្ត មានចំនួន៥៣,៦៨២នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិចំនួន៥៣,២២៨នាក់ ភ្ញៀវទេសចរបរទេសចំនួន៤៥៤នាក់ សម្រាប់មធ្យោបាយធ្វើដំណើរដោយរថយន្តសរុបចំនួន៤,៩១២គ្រឿង ក្នុងនោះ រថយន្តតូចចំនួន៣,១០៥គ្រឿង រថយន្តមធ្យមចំនួន១,៧៥៥គ្រឿង និងរថយន្តធំចំនួន៥២គ្រឿង។
សូមបញ្ជាក់ថាក្នុងរយះពេល៣ថ្ងៃ(ថ្ងៃទី១៤-១៦) នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ គ.ស ២០២២ ខេត្តកែប បានទទួលភ្ញៀវទេសចរជាតិ និងបរទេស សរុបចំនួន១២៣,៧១៤ ក្នុងនោះ ភ្ញៀវទេសចរជាតិមានចំនួន១២២,៦៩៨នាក់ និងភ្ញៀវទេសចរបរទេសមានចំនួន១,០១៦នាក់ សម្រាប់មធ្យោបាយធ្វើដំណើរដោយរថយន្តសរុបចំនួន១១,៨៣១គ្រឿង ក្នុងនោះ រថយន្តតូចចំនួន៧,៥៥៥គ្រឿង រថយន្តមធ្យមចំនួន៤,១៤៣គ្រឿង និងរថយន្តធំចំនួន១៣៣គ្រឿង៕ ប្រភព មន្ទីរទេសចរណ៍ខេត្តកែប










