ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ តំណាង ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំគណៈកម្មការអន្ដរក្រសួង អញ្ជើញទៅពិនិត្យ និងវាយតម្លៃ បញ្ចប់ការងារ ស្ថាបនាផ្លូវក្រាលក្រួសក្រហមចំនួន ២ខ្សែ

ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ តំណាង ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្ដរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញទៅពិនិត្យ និងវាយតម្លៃ បញ្ចប់ការងារ ស្ថាបនាផ្លូវក្រាលក្រួសក្រហមចំនួន ២ខ្សែ ដែលមានប្រវែងសរុប ៨ ១៥០ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ ទទឹងដីស ៧ម៉ែត្រ សាងសង់លូប្រអប់មុខបីចំនួន ១កន្លែង លូមូលមុខពីរចំនួន ២កន្លែង លូមូលមុខមួយចំនួន ១កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ២កន្លែង ដែលមានទីតាំងតភ្ជាប់ពីភូមិទឹកថ្លា ឃុំដំបូករូង ទៅភូមិជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ផ្លូវទាំងពីរខ្សែនេះអនុវត្តដោយក្រុមហ៊ុន ៦ ស្តារ ខនស្ត្រាក់សិន ។
បន្ទាប់ពីបានពិនិត្យលើលក្ខណៈបច្ចេកទេសរួចមក គណៈកម្មការ បានសម្រេចឯកភាពទទួលយកដោយបញ្ចប់រយៈពេលធានាសុពលភាពជាស្ថាពរ៕






