ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានអញ្ជើញចុះសាកសួរសុខទុក្ខដល់សិក្ខាកាមហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី២៧

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានអញ្ជើញចុះសាកសួរសុខទុក្ខដល់សិក្ខាកាមហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី២៧ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្សភ្នំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ព្រមទាំងផ្សព្វផ្សាយពីសភាពការណ៍ថ្មីៗ-ពត៌មានជាតិ អន្តរជាតិ ដើម្បីយកមកផ្សព្វផ្សាយជូន នាយ-ពលទាហាន ឱ្យបានស្វែងយល់ពី ព័ត៌មានក៍ដូចជាស្ថានការណ៍ថ្មីៗដែលកើតមានទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា-អាស៊ាន និងជុំវិញពិភពលោកផងដែរ ៕ អរគុណសន្តិភាព









