លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកស្រី វេជ្ជបណ្ឌិត លី អាយលែន ចុះត្រួតពិនិត្យដំណើរការចាក់វ៉ាកសាំងកូវីដ-១៩ នៅមណ្ឌលសុខភាពបរខាំ

ខេត្តរតនគីរី៖ នារសៀលថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស លោកស្រី វេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោក ប្រចាំប្រទេសកម្ពុជា និងលោកស្រីវេជ្ជបណ្ឌិត ហ្វារូហ្វ ហ្វូយូហ្សាត តំណាងអង្គការ UNICEF ប្រចាំប្រទេសកម្ពុជា រួមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត បានចុះត្រួតពិនិត្យដំណើរការចាក់វ៉ាកសាំងកូវីដ-១៩ នៅមណ្ឌលសុខភាពបរខាំ ខេត្តរតនគីរី និងបានបន្តដំណើរទៅកាន់ច្រកព្រំដែនអន្តរជាតិ អូយ៉ាដា ខេត្តរតនគីរី ដើម្បីសាកសួរ និងពិនិត្យស្ថានភាពជំងឺកូវីដ-១៩​ រួមទាំងដំណើរការចាក់វ៉ាក់សាំងផងដែរ ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង