ឯកឧត្ដម អ៊ុំ រាត្រី នាំយកអំណោយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ៣១គ្រួសារ ក្នុងស្រុកស្វាយចេក

ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ និងចូលរួមដោយលោក លី សារី អនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការ លោក លោកស្រីអនុប្រធាន លោកនាយកប្រតិបត្តិ ប្រធានអនុសាខា មន្ត្រី មេឃុំ មេភូមិ។

ចុះចែកអំណោយសប្បុរសធម៌របស់កាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យជូនពលរដ្ឋ ៣១គ្រួសារ ក្នុងចំណោម ៧៥គ្រួសារ នៅឃុំទ្រាស លើ ៨២គ្រួសារនៃ៤ឃុំ ស្រុកស្វាយចេក ដែលរងគ្រោះដោយទឹកភ្លៀងលាយឡំនិងខ្យល់កន្ត្រាក់កាលពីវេលាម៉ោង០៤:៣០នាទីល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២កន្លងមក បង្កឲ្យផ្ទះប្រជាពលរដ្ឋរងការខូចខាតធ្ងន់ ស្រាលចំនួន៤ឃុំ លើ៨ឃុំ។

កងកម្លាំងនគរបាលក៏បានសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះជួយរុះរើរៀបចំ ហើយជួយជួសជុលឡើងវិញផងដែរ ក្នុងនោះមាន ៖
១-ឃុំ តាផូ របើកដំបូលផ្ទះ៣ខ្នងខូចខាតស័ង្កសី៦៩សន្លឹក
២-ឃុំ សារង្គ របើកដំបូលផ្ទះ៣ខ្នងស័ង្កសីចំនួន៧៥សន្លឹក
៣-ឃុំទ្រាស របើករបើកដំបូលចំនួន៧៤ខ្នងខូចខាតស័ង្កសីអស់៨០៧សន្លឹក
៤-ឃុំរលួស របើកដំបូលផ្ទះចំនួន២ខ្នងខូចខាតស័ង្កសីអស់២៧សន្លឹក ។
សរុបទាំង៤ឃុំ ខូចខាតផ្ទះប្រជាពលចំនួន ៨២ខ្នង អស់ស័ង្កសីចំនួន ៩៧៨សន្លឹក ក្នុងនោះធ្ងន់ចំនួន២ខ្នង។

ពលរដ្ឋរងគ្រោះ ក៏បានទទួលនូវអំណោយស័ង្កសីពី ឯកឧត្តម ហ៊ុន ម៉ាណែត តាមរយៈលោកឧត្តមសេនីយត្រី សឹង្ហ ទុំ មេកងពលតូចថ្មើរជើងលេខ៥១ ចំនួន ៤០០សន្លឹក អង្គការទស្សន:ពិភពលោក ៣០០សន្លឹក ឯកឧត្តម ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា ១០០សន្លឹក និងឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គឹម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឧបត្ថម្ភថវិការចំនួន ២០០០ដុល្លារសហរដ្ឋអាមេរិក តាមរយៈលោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារគណៈកម្មាធិការគណបក្សមូលដ្ឋានខ២៧ ចុះជួយស្រុកស្វាយចេក សម្រាប់ទិញស័ង្គសីយកទៅចែកដល់ពលរដ្ឋរងគ្រោះ ចំនួន ៨២គ្រួសារស្មើ នឹង ៨២ខ្នងផ្ទះ៕




