មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនពង្រឹង វរសេនាតូចថ្មើរជើងលេខ៥៣៣ និងប្រកាស សមាសភាព ទីបញ្ជាការទិសទី២ យោធភូមិភាគទី៥

នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ពិធីបើកវគ្គហ្វឹកហ្វឺនពង្រឹង វរសេនាតូចថ្មើរជើងលេខ៥៣៣ និងប្រកាស សមាសភាព ទីបញ្ជាការទិសទី២ យោធភូមិភាគទី៥ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការ យោធភូមិភាគទី៥ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ក្នុងវគ្គហ្វឹកហ្វឺនពង្រឹងវរសេនាតូចថ្មើរជើងលេខ៥៣៣ ឆ្នាំ២០២២នេះ ដែលមានសិក្ខាកាម ចំនួន ១០០នាក់ សិក្សារយៈពេល ៦២ថ្ងៃ៕ អរគុណសន្តិភាព







