ទិវាកម្មសិទ្ធបញ្ញាពិភពលោក ក្រោមប្រធានបទ កម្មសិទ្ធបញ្ញា និងយុវជន និងការបង្កើតថ្មី សម្រាប់អនាគតកាន់តែប្រសើរ

នៅក្នុងឱកាសកម្មវិធីទិវាកម្មសិទ្ធបញ្ញាពិភពលោក ក្រោមប្រធានបទ កម្មសិទ្ធបញ្ញា និងយុវជន និងការបង្កើតថ្មី សម្រាប់អនាគតកាន់តែប្រសើរ ។
ក្នុងនាមក្រសួងវប្បធម៍ និងវិចិត្រសិល្បះសង្ឃឹមយ៉ាងមុតមាំថា ទិវាកម្មសិទ្ធបញ្ញាពិភពលោក និងក្លាយជាទិវាជាតិកម្មសិទ្ធបញ្ញាជាតិដែលនិងត្រូវប្រារព្ធជារៀងរាលឆ្នាំ សម្រាប់កម្ពុជា នាឆ្នាំបន្តបន្ទាប់ទៅមុខទៀត ដើម្បីលើកកម្ពស់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ ក្នុងការបង្កើតផលិតផលបច្ចេកវិទ្យា និងជំរុញគំនិតច្នៃប្រឌិត និងការបង្កើតថ្មី ព្រមទាំងឧស្សហកម្មវប្បធម៍ឲ្យឆ្លើយតបទៅនឹងបរិបទសេដ្ឋកិច្ច និងសង្គមឌីជីថល និងបដិវត្តឧស្សាហកម្មជំនាន់ទី៤ ហើយចូលរួមចំណែក ក្នុងការសម្រេចបាននូវចក្ខុវិស័យ នៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០៥០។




