ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន អញ្ជើញអធិបតីភាព កិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំយន្តការគ្រប់គ្រង និងការរៀបចំផែនការអភិវឌ្ឍន៍សម្រាប់ការ អនុវត្តគម្រោងទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី នៅតាមតំបន់ការពារធម្មជាតិ
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅទីស្តីការក្រសួងបរិស្ថាន បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំយន្តការគ្រប់គ្រង និងការរៀបចំផែនការអភិវឌ្ឍន៍សម្រាប់ការ អនុវត្តគម្រោងទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី នៅតាមតំបន់ការពារធម្មជាតិ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដោយមានវត្តមាន តំណាងក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងទេសចរណ៍ ក្រសួងធនធានទឹកនិងឧតុនិយម អង្គភាពជំនាញនៃក្រសួងបរិស្ថាន និងអ្នកពាក់ព័ន្ធ ជាច្រើនរូបចូលរួម។ កិច្ចប្រជុំនេះ បានគាំទ្រលើគំនិតផ្តួចផ្តើម ចក្ខុវិស័យ និងគោលបំណងរបស់ឯកឧត្តម រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងការរៀបចំយន្តការគ្រប់គ្រង និងការរៀបចំផែនការអភិវឌ្ឍន៍ សម្រាប់ការអនុវត្តគម្រោងទេសចរណ៍ផ្សារភ្ជាប់ទឹកដី ឱ្យបានសមស្រប និងច្បាស់លាស់ បន្ថែមលើអ្វីដែលក្រសួងទេសចរណ៍មានរួចហើយ។