ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញអធិបតីក្នុង “កិច្ចប្រជុំប្រចាំត្រីមាសទី០១ ឆ្នាំ២០២២ នៃក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈស.ស.យ.ក. ទូទាំងប្រទេស”តាមរយៈប្រព័ន្ធអនឡាញ Zoom

ភ្នំពេញ៖ ក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈនៃគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធ​យុវជនកម្ពុជាកំពុងរៀបចំ “កិច្ចប្រជុំប្រចាំត្រីមាសទី០១ ឆ្នាំ២០២២ នៃក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈស.ស.យ.ក. ទូទាំងប្រទេស” ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តាមរយៈប្រព័ន្ធអនឡាញ Zoom ។
ឯកឧត្តមបណ្ឌិត សោម រតនា ប្រធានក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈនៃគណៈកម្មា​ធិការកណ្ដាលស.ស.យ.ក. បានរាយការណ៍ជូនអង្គប្រជុំនូវនូវរបាយការណ៍សកម្មភាពសម្រេចបាននាពេលកន្លងមក បញ្ហាប្រឈមរបស់ក្រុមការងារនៅទូទាំងប្រទេស និងផែនការសកម្មភាពបន្ទាប់។
ក្រោយពីបានស្ដាប់ដោយយកចិត្តទុកដាក់នូវរបាយការណ៍សកម្មភាពការងារ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងកោតសសើរដល់ការងារដែលសម្រេចបាននាពេលកន្លងមក និងវាយតម្លៃខ្ពស់ដល់ការបង្កើតទំនាក់ទំនងល្អរវាងក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដើម្បីស្វែងយល់ និងផ្លាស់ប្ដូរបទពិសោធន៍នូវបរិបទនៃការងារផ្សព្វផ្សាយនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន។
ក្នុងឱកាសនេះដែរ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានលើកឡើងពីភាពចាំបាច់ និងសារៈសំខាន់នៃតួនាទីរបស់ក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ស.ស.យ.ក. នៅទូទាំងប្រទេស ក្នុងការផ្សព្វផ្សាយសកម្មភាពការងាររបស់ខ្លួន ក៏ដូចជាសកម្មភាពនានាជាវិជ្ជមានដល់សង្គមជាតិ ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង