ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានៅថ្ងៃទី០២ ខែឧសភាស្អែកនេះ លើរបៀបវារៈចំនួន២

ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹង ស្តីពី កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា៖ នាថ្ងៃចន្ទ ទី០២ ខែឧសភា ឆ្នាំ២០២២ គណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដោយ មានរបៀបវារៈដូចខាងក្រោម៖
១-ពិនិត្យ និងសម្រេចលើបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងជាសមាជិកឧត្តម ក្រុមប្រឹក្សានៃអង្គចៅក្រម ចំនួន ១រូប ជំនួសសមាជិកដែល បានទទួលមរណភាព ។
២-កំណត់របៀបវារៈ និងកាល បរិច្ឆេទបន្តសម័យប្រជុំលើកទី៨នៃព្រឹទ្ធសភា នីតិកាលទី៤៕

អត្ថបទដែលជាប់ទាក់ទង