ប្រទេសចិន និងទុយនីស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មី ស្តីពី កិច្ចសហប្រតិបត្តិការថែទាំសុខភាព

អន្តរជាតិ៖ កាលពីថ្ងៃព្រហស្បតិ៍ប្រទេសចិន បានចុះហត្ថលេខាជាមួយទុយនីស៊ីនូវកិច្ចព្រមព្រៀងពីរ ស្តីពីការបន្តបញ្ជូនក្រុមគ្រូពេទ្យចិនទៅទុយនីស៊ីនិងមន្ទីរពេទ្យដែលសាងសង់ដោយចិននៅខេត្ត Sfax ភាគអាគ្នេយ៍ទុយនីស៊ី។ នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន Xinhua នៅថ្ងៃទី២៩ ខែមេសា។ កិច្ចព្រមព្រៀងទាំងពីរត្រូវបានចុះហត្ថលេខានៅទីស្នាក់ ការកណ្តាលនៃក្រសួងការបរទេសទុយនីស៊ីរវាងលោក Othman Jerandi រដ្ឋមន្ត្រីក្រសួងការបរទេសទុយនីស៊ីនិងលោក Zhang Jianguo ជាឯកអគ្គរដ្ឋទូតចិនប្រចាំនៅទុយនីស៊ី។ លោក Zhang បាននិយាយថា ចាប់តាំងពីបង្កើតទំនាក់ ទំនងការទូតរវាងចិន និងទុយនេស៊ីកាលពី ៥៨ ឆ្នាំមុនមក ប្រទេសទាំងពីរតែងតែជួយគ្នាទៅវិញទៅមក និងគាំទ្រគ្នាទៅវិញទៅមកលើបញ្ហានានាទាក់ទងនឹងផលប្រយោជន៍ជាមូលដ្ឋាន។ លោកបានកត់ សម្គាល់ថា ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩ មក ប្រទេសចិនបានផ្តល់វ៉ាក់សាំងជាង ២ លាន ដូស និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តមួយចំនួនធំដល់ទុយនេស៊ី។ លោក Zhang បាន ឱ្យដឹងទៀតថា មន្ទីរពេទ្យដែលសាងសង់ដោយប្រទេសចិននៅ Sfax បានបន្ធូរបន្ថយសម្ពាធក្នុងតំបន់យ៉ាងខ្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាត ត្បាត។ លោក Zhang បានបន្ថែមថា អ្នកជំនាញវេជ្ជសាស្ត្រចិនបាននិងកំពុងប្រយុទ្ធជាមួយសមភាគីទុយនេស៊ីរបស់ពួកគេ ដើម្បីផ្តល់សេវាវេជ្ជសាស្រ្តប្រកបដោយវិជ្ជាជីវៈដល់ប្រជាជនក្នុងតំបន់។ លោក Jerandi បានថ្លែងអំណរគុណដល់រដ្ឋាភិ បាលចិនសម្រាប់ជំនួយ និងការគាំទ្ររយៈពេលវែងរបស់ខ្លួនក្នុងវិស័យថែទាំសុខភាពនេះ។ អ្នកការទូតកំពូលទុយនីស៊ីបាននិយាយថា របៀបធ្វើ ការរបស់ក្រុមគ្រូពេទ្យចិនគឺល្អឥតខ្ចោះ ហើយជំនាញរបស់ពួកគេគឺអស្ចារ្យណាស់។ លោក Jerandi បាននិយាយថា ប្រទេសទុយនីស៊ី មានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសចិន ដើម្បីបន្តពង្រឹងការផ្លាស់ប្តូរទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ រួមទាំងការថែទាំសុខភាព ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែខ្ពស់ថែមទៀត៕ by AKP

អត្ថបទដែលជាប់ទាក់ទង