ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តអញ្ចើញជាកណៈអធិបតីភាពសម្ភោធប៉ុស្តិ៍រដ្ឋបាលដាក់អោយប្រើប្រាស់ជាផ្លូវការ


ខេត្តកណ្តាល៖ នៅក្នុងអង្កពិធីនោះឯកឧត្តមគង់ សោភណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលបានស្នើដល់កងកម្លាំនគរបាលប៉ុស្តិ៍នរដ្ឋបាលទាំងអស់ត្រូវចុះតាមខ្នងផ្ទះប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនពីដើមភូមិ ដល់ចុងភូមិ ដើម្បីសាកសួរសុខទុក ពុក ម៉ែ បងប្អូន ទាំងអស់មានកង្វល់ ឬទុកលំបាកអ្វី ដើម្បីយល់ដឹងឬត្រូវដោះស្រាយជូនពួកគាត់និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋទាំងអស់តាមខ្នងផ្ទះនិមួួយៗសំដៅធ្វើយ៉ាងណាទាក់ទងយកបេះដូងនិងស្នាមញញឹមពីពួកគាត់អោយបាន។ជាការក្រឺនរំលឹកជម្រុញដល់មន្ត្រីនគរបាលប៉ុស្តិ៍ពីលោកឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលនៅគ្រាដែលលោកបានអមដំណើរ ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាល​នៃគណៈអភិបាលខេត្ត​ អញ្ជើញ​ចូលរួមជាអធិបតីក្នុងពិធីសម្ភោធប៉ុស្តិ៍នគរបាលនឹងដាក់អោយប្រើប្រាស់ជាផ្លូវការ។ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។


លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានធ្វើការសំណូមពរដល់ពុក ម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជួយសហការជាមួយកងកម្លាំងនគរបាលប៉ុស្តិ៍រាល់ហេតុការណ៍កើតឡើងដើម្បីកងកម្លាំងនគរបាលយើងងាយស្រួលក្នុងការជួយអន្តរាគមន៍អោយបានទាន់ពេលវេលានឹងស្នើសុំដល់បងប្អូនប្រជាពលរដ្ឋបើមានបញ្ហាអីត្រូវរាយការណ៍ទៅប៉ុស្តិ៍ភ្លាមឬសូមបងប្អូនពុកម៉ែ តេមកខ្ញុំបាទ017787666 (លេខទូរស័ព្ទលោកឈឿន សុចិត្ត)ឬឆាតចូលហ្វេសបុកខ្ញុំបាទ Chhoeun sochett និងឆាតចូលហ្វេសបុកស្នងការដ្ឋាននគរបាលខេត្តកណ្តាលដែលមានផេកឈ្មោះ(ស្នងការដ្ឋាននគរបាលខេត្តកណ្តាល)។

នៅពេលដែលបងប្អូនតេឬឆាតមក គឺមានក្រុមការងារប្រតិកម្មរហ័សរបស់យើងខ្ញុំបំរើពុក ម៉ែ បង ប្អូន បានទាន់ពេលវេលាសំដៅធ្វើយ៉ាងស្វែងរកសុខជូនបងប្អូន ពុកម៉ែនិងទាក់យកស្នាមញញឹមពីប្រជាពលរដ្ឋទូទាំងខេត្តកណ្តាល៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង