វេទិកាបំណិននៃជីវិត ដែលបានផ្តល់ឱកាសឱ្យប្អូនៗសិស្សានុសិស្សស្វែងយល់ពីខ្លឹមសារគន្លឹះ ត្រៀមលក្ខណៈ ដើម្បីប្រឡងជាប់និទ្ទេសA ការធ្វើផែនការអាជីព ចំណេះដឹង ៤.០ ភាពជឿជាក់លើខ្លួនឯង ភាពជាពលរដ្ឋជឿនលឿន ការសន្សំប្រាក់ និងភាពជាសហគ្រិន

ខេត្តព្រះសីហនុ៖ ថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ២០២២ ខេត្តព្រះសីហនុ មានរៀបចំវេទិកាបំណិននៃជីវិត ដែលបានផ្តល់ឱកាសឱ្យប្អូនៗសិស្សានុសិស្សស្វែងយល់ពីខ្លឹមសារគន្លឹះរបស់វាគ្មិនដែលបានចែករំលែកចំណេះដឹង និងចំណេះធ្វើ ពាក់ព័ន្ធការត្រៀមលក្ខណៈ ដើម្បីប្រឡងជាប់និទ្ទេសA ការធ្វើផែនការអាជីព ចំណេះដឹង ៤.០ ភាពជឿជាក់លើខ្លួនឯង ភាពជាពលរដ្ឋជឿនលឿន ការសន្សំប្រាក់ និងភាពជាសហគ្រិន ដែលជាផ្នែកមួយជួយគាំទ្រដល់ការបណ្តុះមូលធនមនុស្សនៃកោសិកាសង្គម ជាពិសេសរួមចំណែកកសាងធនធាននៅហ្នឹងកន្លែង សម្រាប់ជាឆ្អឹងខ្នងនៃការកសាងប៉ូលសេដ្ឋកិច្ចនៃខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ៕ អរគុណសន្តិភាព








